នៅអាមេរិក ដឹងតែ Tesla លេខ១ហើយ ចុះក្រុមហ៊ុនណាលេខ២ លេខ៣?

[ទីផ្សារបរទេស] ក្រុមហ៊ុន Tesla កំពុងតែនាំមុខការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិក ដោយនាំមុខទាំងចំនួនរថយន្តចុះបញ្ជីថ្មី និងទំហំទីផ្សារដែលក្ដោបក្ដាប់បាន។ ក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំនេះ Tesla បានសង្កេតឃើញនូវការចុះបញ្ជីរថយន្តថ្មីចំនួន ៣៩០ ៣៧៧គ្រឿង នៅសហរដ្ឋអាមេរិក ជាការកើនឡើង ៥០% ធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ហើយបច្ចុប្បន្ននេះមានក្ដោបក្ដាប់ទីផ្សាររថយន្តអគ្គិសនីអាមេរិកចំនួន ៥៩,៥%។ ចំណាត់ថ្នាក់លេខពីរនោះគឺ ក្រុមហ៊ុន Chevrolet ដោយមានរថយន្ត ៣៩ ៦៤៧គ្រឿង បានចុះបញ្ជី និងមានចំណែកទីផ្សារ ៦% ខណៈដែល Ford ឈរនៅលេខបី ជាមួយចំនួនចុះបញ្ជី ៣៣ ៩៥៥គ្រឿង និងមានចំណែកទីផ្សារ ៥,២%។ សរុបជារួម ឧស្សាហកម្មរថយន្តអគ្គិសនីនៅអាមេរិក ឃើញមានការចុះបញ្ជីកើនដល់ ៦៥៥ ៩៨៦គ្រឿង ក្នុងពេល៧ខែដំបូង ជាការកើនឡើង ៦៧% ដែលចំនួននេះស្មើនឹង ៧,២% នៃទីផ្សាររថយន្តសរុបនៅអាមេរិកដែលកត់ត្រាការចុះបញ្ជីប្រមាណ ៩,១លានគ្រឿង។ ក្រឡេកមើលទៅ Tesla គ្រាន់តែខែកក្កដាមួយ ទទួលបានការចុះបញ្ជីរថយន្តថ្មីចំនួន ៦០ ៧៦៩គ្រឿង ខណៈដែលក្រុមហ៊ុនរថយន្តដទៃទៀតបូកបញ្ចូលគ្នា មានចំនួនចុះបញ្ជី … Continue reading នៅអាមេរិក ដឹងតែ Tesla លេខ១ហើយ ចុះក្រុមហ៊ុនណាលេខ២ លេខ៣?